Connect with us

មនុស្សជុំវិញពិភពលោកកំពុងថ្កោលទោសអ្នកភូមិក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ក្រោយដំរីញីកំពុងផើមមួយក្បាលងា ប់ទាំងវេទនាដោយសារផ្លែម្នាស់បង្កប់ផាវផ្ទុះ

ឥណ្ឌា៖ ហេតុការណ៍ដំរីញីមួយក្បាលបានងា ប់ទាំងវេទនាជាមួយកូនក្នុងផ្ទៃ បានធ្វើឱ្យមនុស្សជុំវិញពិភពលោកយកចិត្តទុកដាក់ និងមានអារម្មណ៍សោកសៅជាខ្លាំង ដោយសារដំរីមួយក្បាលកំពុងផើមនេះ បានងាប់ទាំងវេទនា ព្រោះផ្លែម្នាស់បង្កប់ផាវដែលអ្នកភូមិមួយក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា បានបង្កប់ឡើងដើម្បីការពារចំការដំណាំខ្លួនពីការយាយីរបស់សត្វ។

មន្ត្រីសត្វព្រៃបានឱ្យដឹងថា ដំរីញីមួយក្បាលនេះ បានងាប់កាលពីថ្ងៃទី២៧ ខែឧសភា ក្នុងសភាពឈរនឹងថ្កល់ក្នុងទន្លេ Velliyar ក្រោយរងរបួសធ្ងន់ធ្ងរពេក។ លោកបានបញ្ជាក់ថា មុនពេលដំរីញីមួយក្បាលនេះងាប់ វាបានដើរត្រាច់ចរទាំងមាត់មានរបួសធ្ងន់ដោយសារផ្ទុះផាវក្រោយស៊ីផ្លែម្នាស់។ ទោះជាយ៉ាងណា ក្រុមមន្ត្រីសត្វព្រៃ ក៏បានព្យាយាមរកវិធីជួយដំរីកម្សត់មួយនេះ ដោយការផ្តល់ថ្នាំព្យាយាមដែរ ប៉ុន្តែវាបែរជាដើរចូលព្រៃមិនអើពើការជួយសង្គ្រោះនេះឡើយ។ រយៈពេលប៉ុន្មានថ្ងៃក្រោយផ្ទុះផាវក្នុងមាត់ ដំរីមួយក្បាលនេះ នៅតែព្យាយាមដើរទៅមុខទាំងរងរបួសធ្ងន់មិនអាចស៊ីអាចបានរហូតដល់ខ្សោយគ្មានកម្លាំង និងចុងក្រោយបានឈរងាប់ក្នុងទន្លេតែម្តង។

ក្រោយដំណឹងមួយនេះ បានផ្ទុះឡើង ក៏មានមតិជាច្រើនបានលើកឡើងថា គ្មានអ្វីកាចសាហាវជាងមនុស្សឡើយ។ យ៉ាងណាមិញ មន្ត្រីព្រៃឈើបានបញ្ជាក់ថា ផ្លែម្នាស់ ឬ ផ្លែឈើហូបផ្លែជាច្រើនមុខទៀតដែលអ្នកភូមិប្រើប្រាស់ផាវដាក់ក្នុងដំណាំខ្លួនគឺជាវិធីដែលពួកគេប្រើសម្រាប់ការពារការបំផ្លិចបំផ្លាញដំណាំពីសត្វព្រៃ។ ទោះជាយ៉ាងណា មន្ត្រីក្នុងស្រុក Kerala លោក Pinarayi Vijayan បានបញ្ជាក់ថា លោកនឹងចាត់វិធានការតឹងរឹងដើម្បីតាមចាប់ជនល្មើស និងដាក់ទោសពីបទល្មើស ប្រមាញ់សត្វដំរី៕

ប្រភព៖ NDTV

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម