Connect with us

អាជីវកម្មកម្សាន្តមួយចំនួន ចាប់ផ្ដើមបើកឡើងវិញ ទោះមិនទាន់មានការអនុញ្ញាតក៏ដោយ

ភ្នំពេញ៖ អាជីវកម្មកម្សាន្តមួយចំនួន បានចាប់ផ្តើមបើកអាជីវកម្មរបស់ខ្លួនឡើងវិញ បើទោះបីជាមិនទាន់មានការអនុញ្ញាតពីរាជរដ្ឋាភិបាលក៏ដោយ ដោយការបើកអាជីវកម្មទាំងនោះ បង្កឱ្យមានការព្រួយបារម្ភពីរលកទី២ នៃការរាតត្បាតវីរុសកូវីដ១៩ នៅកម្ពុជា។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងលិខិតរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្ញើជូនទៅអភិបាលរាជធានី ខេត្ត ឱ្យធ្វើការចុះត្រួតពិនិត្យ និងអនុវត្តវិធានការចំពោះមូលដ្ឋាន អាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) និងបៀរហ្គាឌិន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានក្រើនរំឭកដល់ម្ចាស់អាជីវកម្ម KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិន ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្ន កាលពីពេលកន្លងទៅរួចមកហើយនោះ ត្រូវអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម