Connect with us

Bundesliga នឹងមិនចេញវិធានការប្រឆាំងនឹងកីឡាករដែលគាំទ្រការរកយុត្តិធម៌ដល់លោក George Floyd ទេ

អាល្លឺម៉ង់៖ កីឡាករនៅក្របខ័ណ្ឌ Bundesliga ទាំងអស់ អាចមានសេរីភាពក្នុងការគាំទ្រការស្វែងរកយុត្តិធម៌ដល់បុរសស្បែកខ្មៅលោក George Floyd។ នេះបើតាមការឱ្យដឹងពីសមាគមបាល់ទាត់អាល្លឺម៉ង់ កាលពីថ្ងៃពុធ។

លោក George Floyd ត្រូវបានប៉ូលីសចាប់ចងនិងយកជង្គង់ច្រត់ករបស់លោករយៈពេល៩នាទី រហូតដល់ថប់ដង្ហើមស្លាប់ នារដ្ឋ Minnesota កាលពីសប្តាហ៍មុន ដែលនាំឱ្យមានការតវ៉ាជាច្រើន នាទីក្រុងនានា របស់សហរដ្ឋអាមេរិក។

សមាគមបាល់ទាត់អាល្លឺម៉ង់ បានចេញសេចក្តីប្រកាសរបស់ខ្លួនថា មិនមានវិធានការពិន័យណាមួយទៅលើកីឡាករ Achraf Hakimi និង Jadon Sancho របស់ក្រុម Dortmund, កីឡាករ Weston McKennie របស់ក្រុម Schalke និង កីឡាករ Marcus Thuram របស់ក្រុម Borussia Moenchengladbach ឡើយ ពេលពួកគេបង្ហាញសកម្មភាពគាំទ្រការរកយុត្តិធម៌ ក្នុងការប្រកួតរបស់កាលពីចុងសប្តាហ៍កន្លងទៅ។
ចំពោះ Jadon Sancho ដែលត្រូវពិន័យកាតលឿងនោះ គឺជាការពិន័យទៅលើសកម្មភាពដោះអាវកីឡាកររបស់គេចេញតែប៉ុណ្ណោះ មិនមែនជាការពិន័យការសរសេរសារនៅលើអាវដែលមានន័យថា “យុត្តិធម៌ដល់លោក George Floyd” នោះឡើយ៕

Loading...

ពេញនិយម