Connect with us

ចែករំលែកអារម្មណ៍អ្នកជាមួយអាល់ប៊ុមថ្មីរបស់កញ្ចនា ដើម្បីប្រែក្លាយអារម្មណ៍អ្នកជាបទចម្រៀង

កម្សាន្ដ៖ តារាចម្រៀង ចិត្ត កញ្ចនា​ ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original​ Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Album ចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។

Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨​បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិតដែល កញ្ចនា​ បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនា បានលើកឡើងថា Album ថ្មីដែលកញ្ញបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត​នេះ គឺកញ្ញាបានសំភាសន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រ និង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិអារម្មណ៍ពិតទាំង ស្រលាញ់ សប្បាយ កើតទុក្ខ និង អារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ​៣បទ ដើម្បីត្រៀមជ្រើសរើស​នូវសាច់រឿងបន្ទាប់ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក​ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។​

កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនិមួយៗ ដោយសារតែកញ្ញជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និង ជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត ប៉ុន្តែ ក្តីស្រមៃរបស់កញ្ញ គឺកញ្ញមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។​

កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។​ កញ្ចនា “ពួកខ្ញុំជាសិល្បករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា”​។

​អ្នកនាង​ ឈុន សុភារ័ត្ន ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចម្លងពីគេនេះថា​ “ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា​”៕

ប្រភព៖ តារាចម្រៀង ចិត្ត កញ្ចនា​

ប្រែសម្រួល៖ រតនា

Loading...

ពេញនិយម