Connect with us

ក្រោយតកុងត្រាថ្មី ខ្សែប្រយុទ្ធ Odion Ighalo សង្ឃឹមថា នឹងអាចជួយ Man UTD ឈ្នះពានរង្វាន់ឱ្យបាន២គ្រឿង

អង់គ្លេស៖ ខ្សែប្រយុទ្ធ Odion Ighalo បានឱ្យដឹងថា រូបគេសង្ឃឹមថា នឹងជួយ Man UTD ឈ្នះពានរង្វាន់ឱ្យបាន២គ្រឿង និងធានាកៅអី UEFA Champions League ក្រោយគេបានតកុងត្រាខ្ចីជើងរបស់ខ្លួន រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។

កុងត្រាចាស់របស់កីឡាករជនជាតិនីហ្សេរីយ៉ា ដែលត្រូវខ្ចីជើងមកពីក្លិប Shanghai Shenhua នៅលីគកំពូលចិន ត្រូវបញ្ចប់ជាមួយ Man UTD តាំងពីថ្ងៃទី៣១ ខែឧសភា មកម្ល៉េះ ខណៈដែលគេទើបបង្ហាញខ្លួនបាន៨ដង និងស៊ុត៤គ្រាប់ មុនពេលការប្រកួតត្រូវផ្អាក ដោយសារកូវីដ១៩។
ទោះយ៉ាងណា ក្លិបទាំង២ បានឈានដល់កិច្ចព្រមព្រៀង ក្នុងការខ្ចីជើងរូបគេជាបន្ត។

ថ្លែងទៅកាន់គេហទំព័ររបស់ Man UTD កីឡាករ Odion Ighalo បានឱ្យដឹងថា រូបគេមានភាពរីករាយ ហើយវាហាក់ដូចសុបិន្តម្តងទៀត ដែលបានបន្តការលេងឱ្យ Man UTD។ យ៉ាងណា វាជាឱកាសរបស់គេ ហើយគេនឹងព្យាយាមជួយក្រុមឱ្យឈ្នះពាន២គឺ FA Cup និង Europa League។ គេត្រូវតែយកពានរង្វាន់ទាំងនេះឱ្យបាន ព្រោះវាកាន់តែបង្កើនលទ្ធភាពឱ្យក្លិបបានទៅ Champions League ហើយវាជាគោលដៅរបស់អ្នកចាត់ការ និងអ្នកគាំទ្ររបស់ក្លិបនាពេលនេះ៕

Loading...

ពេញនិយម