Connect with us

ខ្សែប្រយុទ្ធ Lionel Messi មិនទាន់ច្បាស់ថាអាចលេងបើកឆាក La Liga វិញ ក្រោយមានបញ្ហារបួស

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Lionel Messi មិនទាន់ច្បាស់ថា អាចលេងបើកឆាក La Liga វិញឱ្យក្រុម FC Barcelona បានឬអត់នោះទេ បន្ទាប់ពីរូបគេមានបញ្ហារបួស។
កីឡាករវ័យ៣២ឆ្នាំ បានខកខានចូលរួមហ្វឹកហាត់កាលពីថ្ងៃពុធ ក្រោយពីមានបញ្ហាសាច់ដុំ។ ស្របពេលដែល La Liga នឹងត្រលប់មកវិញនៅសប្ដាហ៍ក្រោយផងនោះ គេនៅមិនទាន់ច្បាស់ថា Messi ធ្ងន់ធ្ងរ ឬអត់នោះទេ។

ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ទៀតថា របួសនេះ នឹងតម្រូវឱ្យ Messi ហ្វឹកហាត់ម្នាក់ឯងតិចៗសិន មុនពេលអាចចូលរួមជាមួយក្រុមបាន។
សូមរំលឹកថា ក្រុម Barcelona នឹងត្រូវប៉ះក្រុម Mallorca នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដែលជាប្រកួតបើកឆាកលីគ La Liga វិញ៕

Loading...

ពេញនិយម