Connect with us

កម្ទេចសម្បត្តិសាធារណៈមិនអស់ចិត្ត មនុស្ស១ក្រុមបំផ្លាញរូបសំណាកមហាត្មៈ គន្ធី ថែមទៀត នៅអាមេរិក

អាមេរិក៖ ថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងជួបនូវភាពចលាចល បង្កដោយមនុស្សមួយចំនួន ដែលបានឆ្លៀតឱកាស ធ្វើការបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងវាយកម្ទេចចូលលួចក្នុងហាងលក់ទំនិញ អំឡុងការតវ៉ានឹងការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដោយស្នាដៃរបស់ប៉ូលិស នៅក្រុងមីនីអាប៉ូលិស សហរដ្ឋអាមេរិក។

ក្រឡេកទៅមើលក្រុងវ៉ាស៊ីនតោនឯណោះវិញ មនុស្សមួយក្រុម បាននាំគ្នាបំផ្លាញដោយបាញ់ថ្នាំពណ៌លើរូបសំណាក លោក មហាត្មៈ គន្ធី ដែលជាបិតាឯករាជ្យរបស់ប្រទេសឥណ្ឌា នៅឯស្ថានទូតឥណ្ឌាប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលិសបានអះអាងថា ខ្លួនកំពុងវែកមុខរបស់ក្រុមដែលបានវាយកម្ទេចរូបសំណាក មហាត្មៈ គន្ធី ។

គេមិនដឹងទេថា តើក្រុមខាងលើ មានបំណងអ្វី ដោយសារតែរឿងរ៉ាវនៃការស្លាប់របស់បុរសស្បែកខ្មៅ George Floyd និងទង្វើរបស់ក្រុមប៉ូលិស គឺមិនមានទាក់ទងនឹងឥណ្ឌាឡើយ។

សូមជម្រាបថា លោក មហាត្មៈ គន្ធី បានទាមទារឯករាជ្យឱ្យឥណ្ឌា ពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៧ តាមរយៈការតវ៉ាអហិង្សា៕

ប្រភព៖ Zee News India

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម