Connect with us

Snapchat ដកគណនីលោកដូណាល់ ត្រាំ ចេញពីផ្នែកស្វែករក (Discover) ព្រោះបង្ហោះបង្កការរើសអើង និងអយុត្តិធម៌

អាមេរិក៖ ក្រុមហ៊ុន Snapchat បានប្រកាសថា ខ្លួនបានដកគណនីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីមុខងារស្វែងរក (Discover Section) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានបង្ហោះសារ “បង្កហិង្សារើសអើសពណ៌សម្បុរ និងអយុត្តិធម៌”។

ការសម្រេចរបស់ Snapchat បានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រើពាក្យ “ឆ្កែកាច” និង “អាវុធគំរាមកំហែង” ដើម្បីព្រមានទៅលើបាតុករ ប្រសិនបើពួកគេមានបំណងវាយកម្ទេចចូលតាមរបងសេតវិមាន។ ជំហររបស់ក្រុមហ៊ុន Snapchat បានសម្រេចដូច្នេះ ក្រោយពីក្រុមហ៊ុន Twitter បានលុបចោលការបង្ហោះមិនល្អជាច្រើនរបស់លោកប្រធានាធិបតីអាមេរិក នាពេលកន្លងទៅ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Facebook មិនបានលុបការបង្ហោះរបស់លោក ដូណាល់ ត្រាំ ឡើយ។

យ៉ាងណាមិញ ក្រុមហ៊ុន Snapchat បានបញ្ជាក់ថា ខ្លួនគ្មានបំណងលុប និងព្យួរ គណនីរបស់លោក ដូណាល់ ត្រាំ នោះទេ។ ការដកគណនីលោក ដូណាល់ ត្រាំ ចេញពីផ្នែក Discover មានន័យថា គេមិនអាចឃើញការបង្ហោះរបស់លោកនោះទេ ដរាបណា គេចូលទៅកាន់គណនីរបស់លោកដោយផ្ទាល់ ហើយត្រូវចុច Subscribe ជាមុនសិន៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម