Connect with us

ក្លិបនៅ Premier League ត្រូវបានព្រមានពីបញ្ហាខាកស្តោះនៅលើទីលានប្រកួត

អង់គ្លេស៖ ក្លិបនៅក្របខ័ណ្ឌ Premier League ត្រូវបានព្រមានពីបញ្ហាស្តោះទឹកមាត់នៅលើទីលានប្រកួត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Dailymail។
ក្រុមការងារ ត្រូវបានដាក់ពង្រាយនៅតាមទីលានហ្វឹកហាត់ ដើម្បីឃ្លាំមើលការហ្វឹកហាត់ និងធានាថា ក្លិបទាំងនោះ នឹងប្រកាន់យកតាមគោលការណ៍តឹងរឹង។

រឿងមួយក្នុងចំណោមរឿងធំៗ ដែលបង្កការព្រួយបារម្ភ គឺទម្លាប់ខាកស្តោះរបស់កីឡាករនៅពេលហ្វឹកហាត់។ ការជូនដំណឹងទៅក្លិបជាច្រើននៅ Premier League ត្រូវបានធ្វើឡើង ដោយប្រាប់ឱ្យពួកគេឈប់ធ្វើសកម្មភាពទាំងនោះ ក្នុងបំណងធ្វើឱ្យមានអនាម័យអំឡុងវិបត្តិកូវីដ១៩នេះ ហើយវាបានក្លាយជាទម្លាប់ទី២ អំឡុងវគ្គហ្វឹកហាត់។
ក្រៅពីការខាកស្តោះ កីឡាករក៏ត្រូវបានហាមឃាត់មិនឱ្យចែកដបទឹកទៅគ្នា គ្រវីអាវ ហើយការអបអរគ្រាប់បាល់ ក៏ត្រូវបានហាមឃាត់ផងដែរ៕

Loading...

ពេញនិយម