Connect with us

រុស្ស៊ី ប្រកាសអាសន្នក្រោយប្រេងចំនួន ២ម៉ឺនតោន បានលេចធ្លាយចូលទៅក្នុងទន្លេមួយជិតទីក្រុងឧស្សាហកម្ម Norilsk

រុស្ស៊ី៖ ការលេចធ្លាយធុងប្រេងនៅរោងចក្រថាមពលមួយនៅជិតទីក្រុងឧស្សាហកម្ម Norilsk នៃតំបន់ស៊ីបេរីដែលបានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ បានបង្កការភ្ញាក់ផ្អើលរហូតដល់ប្រធានាតិបតេយ្យរុស្ស៊ីលោក ពូទីន ដែលបានប្រកាសអាសន្ន។

ប្រធានាធិបតេយ្យរុស្ស៊ីលោក ពូទីន មានការខឹងជាខ្លាំងនៅពេលដែលមន្ត្រីក្នុងតំបន់ប្រទះឃើញឧប្បត្តិហេតុនេះកើតឡើងនៅ ២ ថ្ងៃក្រោយ និងធ្វើការរិះគន់ប្រធានក្រុមហ៊ុន Norilsk Nickel ដែលជាក្រុមហ៊ុនផលិតនីកែល និង ផល្លិដ្យូមនាំមុខគេនៅលើពិភពលោក ពីការរាយការណ៍យឺតយ៉ាវ ខណៈពេលកំពុងធ្វើសន្និសិទ្ធិតាមប្រព័ន្ធអនឡាញកាលពីថ្ងៃពុធម្សិលមិញ។

គួរបញ្ជាក់ដែរថា ប្រេងបានហូរចូលក្នុងទន្លេ និងរសាត់ឆ្ងាយពីកន្លែងកើតហេតុរហូតដល់ ១២ គីឡូម៉ែត្រ និងបានធ្វើឱ្យទន្លេ Ambarnaya ប្រែឡើងពណ៌ក្រហម ហើយស្ថានភាពពេលនេះ គឺត្រូវបញ្ជូនកម្លាំងជាច្រើនដើម្បីចេញប្រតិបត្តិការសម្អាត។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ ឡើយដែលក្រុមហ៊ុនបុត្រសម័្ពន្ធ Norilsk Nickel បានធ្វើឱ្យលេចធ្លាយប្រេង។ ពេលនេះលោក ពូទីន បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតពីឧប្បត្តិហេតុនេះ រីឯអ្នកគ្រប់គ្រងរោងចក្រថាមពលនោះ ត្រូវបានឃុំខ្លួនផងដែរ៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម