Connect with us

រោងភាពយន្តមួយដែលមានអាយុ៥១ឆ្នាំនៅថៃ បិទអាជីវកម្មជារៀងរហូត ដោយសារវិបត្តិហិរញ្ញវត្ថុ

ថៃ៖ រោងភាពយន្ត ដែលឈ្មោះថា “Scala” នៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសបិទទ្វារជារៀងរហូត ខណៈរាជរដ្ឋាភិបាលថៃ ទើបតែអនុញ្ញាតឱ្យរោងភាពយន្តនានា នៅទូទាំងប្រទេសថៃ បើកដំណើរការឡើងវិញ នៅសប្ដាហ៍នេះ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលនៅក្នុងប្រទេសនេះ។

រោងភាពយន្ត Scala បានដំណើរការជាលើកដំបូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៩។ យ៉ាងណាមិញ ដោយសារតែវិបត្តិខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ បង្កដោយបញ្ហាជំងឺកូវីដ១៩ ដែលរាតត្បាតនៅក្នុងប្រទេសថៃ ទើបធ្វើឱ្យរោងភាពយន្តនេះ មិនអាចដំណើរការបានទៀតឡើយ។

សូមជម្រាបថា រោងភាពយន្ត Scala ក៏ដូចជា រោងភាពយន្តនានានៅក្នុងប្រទេសថៃ បានផ្អាកដំណើរការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម