ឡាវ តម្រូវឱ្យថៅកែរោងចក្រ បើកប្រាក់ឈ្នួល ១០០% ឱ្យកម្មករនិយោជិតរបស់ខ្លួន
ឡាវ៖ ក្រសួងការងារ និងកិច្ចការសង្គម នៃប្រទេសឡាវ បានជូនដំណឹងដល់ថៅកែរោងចក្រទាំងអស់ បើកប្រាក់ឈ្នួលជូនកម្មករនិយោជិត អំឡុងវិបត្តិហិរញ្ញវត្ថុបង្កដោយបញ្ហាជំងឺកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីណែនាំរបស់ក្រសួងការងារឡាវ បានឱ្យដឹងថា អាជីវកម្មដែលបានផ្អាកកាលពីខែមេសាកន្លងទៅ ត្រូវបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ក្នុងអត្រា ១០០% នៃប្រាក់ឈ្នួលអប្បបរមា ដោយយោងតាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីឡាវ។ យ៉ាងណាមិញ ចំពោះអាជីវកម្ម ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអំឡុងវិបត្តិកូវីដ១៩ ត្រូវបើកប្រាក់ឈ្នួលយ៉ាងតិច ៥០% នៃប្រាក់ខែអប្បបរមា ជូនដល់កម្មករនិយោជិតរបស់ខ្លួន។
ក្រសួងការងារឡាវ បានស្នើឱ្យថៅកែរោងចក្រទាំងអស់ គោរពតាមច្បាប់ការងារ និងអនុវត្តតាមសេចក្ដីណែនាំនានា។ ហើយប្រសិនបើកម្មករនិយោជិត មិនទទួលបានប្រាក់ឈ្នួលពីថៅកែរោងចក្រ ពួកគេតម្រូវឱ្យរាយការណ៍ជូនទៅកាន់ក្រសួងការងារ ដើម្បីធ្វើការដោះស្រាយ៕
ប្រភព៖ Laotian Times
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍