Connect with us

គ្រាន់តែឡាយលក់អនឡាញ ក្លាយជាសេដ្ឋីដែលរកចំណូលរាប់លានដុល្លារ ក្នុងវ័យ៣៤ឆ្នាំ

ចិន៖ Huang Wei ត្រូវបានស្គាល់ថា ជាអ្នកលក់ឡាយលក់ទំនិញអនឡាញដែលមានទ្រព្បសម្បត្តិច្រើនបំផុត ហើយនាងក៏មានភាពល្បីល្បាញ និងត្រូវបានក្រុមហ៊ុនផលិតផលផ្សេងៗ ជួលឱ្យជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេលក់នៅប្រទេសចិនផងដែរ។

Huang Wei មានរហស្សនាមថា “Viva” បានធ្វើការឡាយតាមអនឡាញ ដើម្បីជួយអតិថិជនក្នុងការសម្រេចចិត្ត។ កាលពីឧសភាកន្លងទៅ អ្នកឡាយលក់អនឡាញ ដែលមានអាយុ ៣៤ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាមិនធ្លាប់មានមួយ ដោយមានអ្នកចូលមើលការឡាយរបស់ខ្លួនរហូតដល់ ៣៧លាននាក់។

ជារៀងរាល់រាត្រី អ្នកចូលទស្សនាវីដេអូឡាយរបស់ Viva បានបញ្ជាទិញទំនិញដែលមានតម្លៃរាប់លានដុល្លារ។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍លក់ដ៏ធំប្រចាំឆ្នាំនៅចិន “Singles Day” នាងអាចលក់បានមិនក្រោម ៣ពាន់លានយ័ន (ជាង ៤២២លានដុល្លារអាមេរិក) ឡើយ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ដែលចេញផ្សាយថ្មីៗនេះ, Viva រកចំណូលបានប្រហែល ៣០លានយ័ន (ជាង ៤,២លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១៨៕

ប្រភព៖ Bloomberg

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម