Connect with us

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម

ភ្នំពេញ៖ ឥឡូវនេះ អតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញ និងសេវាកម្មនៅផ្សារទំនើប អ៊ីអន ម៉ល បានហើយ ព្រោះនៅថ្ងៃទី០៥ មិថុនា ២០២០នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលជាផ្សារទំនើបឈានមុខគេ និងធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរទីតាំង ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ កំពុងតែមានប្រជាប្រិយពាសពេញពិភពលោក ដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។

តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញ និងផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាសប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេន QRកូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង”។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា៖ “យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល អាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ។ យើងរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសកាន់តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់អតិថិជននៅកម្ពុជា។ ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន”។

ដើម្បីជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជន ចំនួនជាង ១០០០ ដំបូង នឹងទទួលបានការបញ្ចុះតម្លៃ ៥ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញនិងសេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និងអ៊ីអនម៉ល សែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារ និងភេសជ្ជៈ រហូតដល់ហាងលក់សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។

គួរបញ្ជាក់ថា ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ងារវីងដែលមានជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីខែមិថុនាឆ្នាំ២០១៤ នោះ ត្រូវបានគេស្គាល់ថា មានការផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធន៍ទិញទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើ និងទទួលប្រាក់ ដោយប្រើទូរសព្ទចល័តគ្រប់ពេល និងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។ វីង ឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់ ១០០ភាគរយ តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត MoneyGram Alipay WeChat Pay និង Western Union ជាដើម។ វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្ម តាមរយៈសេវាកម្មសហគ្រាសរបស់វីង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់ និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com

សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរសព្ ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com

Loading...

ពេញនិយម