Connect with us

ភូមិបុរាណមួយនៅប្រទេសអ៊ីតាលី ដែលលិចក្នុងទឹកអស់២៥ឆ្នាំ អាចនឹងលេចរូបរាងជាថ្មីនៅឆ្នាំ ២០២១

អ៊ីតាលី៖ ភូមិ Fabbriche di Careggine ក្នុងតំបន់ Tuscany ខេត្ត Lucca ត្រូវបានជន់លិចស្ទើរបាត់ស្រមោល កាលពីឆ្នាំ ១៩៤៦ ដោយសារអាជ្ញាធរ បានសាងសង់ទំនប់វារីអគ្គិសនីមួយ ហើយទីនោះ ត្រូវបានហៅថា ទំនប់ Vagli ។ នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍អ៊ីតាលី។

ភូមិ Fabbriche di Careggine បានជន់លិចស្ទើរទាំងស្រុង ដោយទឹកដែលមានប្រមាណ ៣៤ លានម៉ែត្រគូប (លិចផុតក្បាល) ទោះជាយ៉ាងណាសំណង់ដូចជាស្ពាន ផ្ទះ ទីបញ្ចុះសព និងព្រះវិហារ សានតូដូរ៉ូ នៅតែរក្សារចនាសម័្ពន្ធដដែល។ តាមការកត់ត្រាទុក ក្រោយពីភូមិមួយនេះ បានលិច ទឹកបឹងទីនោះ បានបង្ហូរចេញចំនួន៤ ដងតាមទំនប់វារីអគ្គិសនី ដែលលើកទី១ ក្នុងឆ្នាំ ១៩៥៨ លើកទី២ ក្នុងឆ្នាំ ១៩៧៤ លើកទី៣ក្នុងឆ្នាំ ១៩៨៣ និងឆ្នាំចុងក្រោយគេគឺក្នុងឆ្នាំ ១៩៩៤។

អាជ្ញាធរ ក៏មានគម្រោងនឹងបង្ហូរទឹកបឹងនេះសាជាថ្មីនៅឆ្នាំក្រោយ ដើម្បីសម្អាត និងរៀបចំភូមិនេះឡើងវិញ ព្រោះពួកគេជឿថា ភូមិលិចទឹកមួយនេះ អាចទាក់ទាញភ្ញៀវទេសចរបានច្រើន។ ទោះជាយ៉ាងណា ពេលវេលាជាក់លាក់ នៅមិនទាន់ប្រកាសនៅឡើយ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ១៩៩៤ ដែលជាឆ្នាំចុងក្រោយនៃការបង្ហូរទឹកបឹងនេះចេញដើម្បីឱ្យស្ងួត បានទាក់ទាញភ្ញៀវទេសចររហូតដល់ជាង ១លាននាក់ឯណោះ៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម