Connect with us

បើបាត់ ខូច ឬ រហែក ផុតសុពលភាពលិខិតឆ្លងដែន (ប៉ាស្ព័រ) ត្រូវភ្ជាប់ឯកសារអ្វីខ្លះ នៅពេលស្នើសុំថ្មី?

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានបាត់ ខូច រហែក និងផុតសុពលភាពលលិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យទៅស្នើសុំលិខិតឆ្លងដែនសាជាថ្មី នៅតាមបណ្ដាសាខា និងទីស្នាក់ការ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

យោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០, ក្នុងករណីលិខិតឆ្លងដែនខូច រហែក ឬ ផុតពលភាព ត្រូវ៖ តម្រូវឱ្យភ្ជាប់ជាមួយនូវលិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព, ធ្វើសំណើស្នើសុំផ្ដល់លិខិតឆ្លងដែនសាជាថ្មី ព្រមទាំង បំពេញនីតិវិធីនិងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនលើកទី១។

បើក្នុងករណីលិខិតឆ្លងដែនបាត់ ត្រូវ៖ តម្រូវឱ្យមានពាក្យបណ្ដឹងស្ដីពីការបាត់ ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច, ធ្វើសំណើស្នើសុំផ្ដល់លិខិតឆ្លងដែនសាជាថ្មី ព្រមទាំង បំពេញនីតិវិធី និងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនលើកទី១។

ប្រសិនបើការស្នើសុំលិខិតឆ្លងដែនថ្មី មានទិន្នន័យខុសពីលិខិតឆ្លងដែនមុន ត្រូវមកដាក់ពាក្យស្នើសុំ និងបំពេញនីតិវិធី នៅនាយកដ្ឋានលិខិតឆ្លងដែនដោយផ្ទាល់៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម