Connect with us

ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១ករណី សរុបកើនដល់ ១២៦ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ថ្មី ចំនួន ១នាក់ ដែលជាជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ត្រឡប់មកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ករណីថ្មីនេះ ធ្វើឱ្យកម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩សរុប ១២៦នាក់ ក្នុងនោះជាសះស្បើយ ១២៣នាក់ មិនមានស្លាប់។

បច្ចុប្បន្នបុរសខាងលើ ត្រូវបានឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ក្រោយពីក្រុមគ្រូពេទ្យយកសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក (១៤ថ្ងៃ) នៅផ្ទះរបស់គាត់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម