Connect with us

ព្រឹកនេះ កម្ពុជា មិនរកឃើញករណីកូវីដ១៩ថ្មីទេ តែជាសះស្បើយ១នាក់ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ១នាក់ទៀត និងជាអ្នកជាសះស្បើយទី១២៤ ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញ ១២៦នាក់។

អ្នកជាសះស្បើយទី១២៤ គឺជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ។

ដោយឡែក សម្រាប់២ករណីដែលមិនទាន់ជាសះស្បើយ គឺ បុរសជាតិខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និង បុរសជនជាតិខ្មែរ-បារាំង ដែលបានវិលត្រឡប់កពីប្រទេសបារាំង៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម