Connect with us

រឿង Avatar វគ្គ២ បានចាប់ផ្ដើមថតនៅនូវែលហ្សេឡង់ហើយ ក្រោយវិបត្តិកូវីដ១៩ធូរស្រាល

នូវែលហ្សេឡង់៖ ខ្សែភាពយន្ត “Avatar” វគ្គ២ នឹងចាប់ផ្ដើមការថតនៅក្នុងប្រទេសនូវែហ្សេឡង់ បន្ទាប់ពីលោក James Cameron អ្នកដឹកនាំខ្សែភាពយន្តហូលីវូដ និងក្រុមការងាររបស់គាត់ បានធ្វើដំណើរទៅដល់ប្រទេសនេះ តាមជើងហោះហើរពិសេស កាលពីពេលថ្មីៗនេះ។

សូមជម្រាបថា នូវែលហ្សេឡង់ មិនទាន់បើកច្រកព្រំដែនអាកាសរបស់ខ្លួននោះទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រី ចាស៊ីនដា អាតឌឺន បានអនុញ្ញាតឱ្យជើងហោះហើរពិសេសរបស់ក្រុមការងារថតរបស់លោក James Cameron ដែលមានសមាជិក ៥៥នាក់ ចុះចតនៅនូវែលហ្សេឡង់ ដើម្បីរៀបចំការថតខ្សែភាពយន្ត “Avatar” វគ្គ២។

ប្រទេសនូវែលហ្សេឡង់ មានទីតាំងដែលមានទេសភាពស្រស់ស្អាត និងមានភាពទាក់ទាញ ដូចជា ភ្នំ ព្រៃឈើ និងទីវាល ដែលផ្ដល់អំណោយផលសម្រាប់ការថតខ្សែភាពយន្ត។ ភាពយន្តល្បីៗ ដែលធ្លាប់ថតនៅប្រទេសនេះ មានដូចជា “Lord of The Rings” និង “The Hobbit” ។

ទោះបីជាបញ្ហាជំងឺកូវីដ១៩ រាតត្បាតនៅលើសាកលលោកក៏ដោយ ក៏រដ្ឋាភិបាលនូវែលហ្សេឡង់ មិនបានផ្អាកការថតខ្សែភាពយន្តឡើយ ខណៈបច្ចុប្បន្នផលិតកម្មប្រហែល ៤៧ កំពុងដំណើរការថតខ្សែភាពយន្ត នៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន នូវែលហ្សេឡង់ ស្ទើរតែអាចលុបបំបាត់ទាំងស្រុង នូវជំងឺកូវីដ១៩៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម