Connect with us

កាន់តែគ្មានសណ្តាប់ធ្នាប់ ក្រុមបាតុករនៅចក្រភពអង់គ្លេសបានរម្លំរូបសំណាក Slave Trader Edward Colston និងទម្លាក់ចូលទន្លេ

អង់គ្លេស៖ ក្រុមបាតុករនៅចក្រភពអង់គ្លេស បានប្រមូលគ្នាឆ្ពោះទៅស្ថានទូតអាមេរិកនៅអង់គ្លេស ដើម្បីធ្វើការតវ៉ាការរើសអើងជនជាតិស្បែកខ្មៅ ក្រោយ George Floyd បានស្លា ប់ បើទោះបីជារដ្ឋមន្ត្រីបានក្រើនរំលឹកពីហានិភ័យនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ពួកគេមិនខ្វល់ដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ កាលពីថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ម្សិលមិញនេះ ក្រុមបាតុករទាំងនោះបាននាំគ្នារម្លំរូបសំណាក Slave Trader Edward Colston ដែលបានឈរតាំងនៅទីក្រុង ព្រីសន៍តូ តាំងពីឆ្នាំ ១៨៩៥ មកម្ល៉េះ និងទម្លាក់ចូលក្នុងទន្លេថែមទៀត។

គួរបញ្ជាក់ដែរថា នៅទីក្រុង ឡុងដ៏ រ៉ូម ម៉ាឌ្រីដ ស៊ីដនី វ័រស ហុងកុង និងទីក្រុងជាច្រើនទៀត ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាតវ៉ានៅតាមដងផ្លូវដើម្បីបញ្ជាក់ប្រាប់រដ្ឋាភិបាល និងមនុស្សជុំវិញពិភពលោកថាជនជាតិស្បែកខ្មៅនៅតែមានវត្តមានលើពិភពលោកនេះ៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម