Connect with us

ទាល់តែស្រកសាច់អស់ជាច្រើនទើប Yang Soobin ប្រទះឃើញដុំសាច់នៅបំពង់កដែលគ្រូពេទ្យធ្វើរោគវិនិច័្ឆយឃើញថាជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត

មនុស្សជាច្រើនបានស្គាល់ Yang Soobin តាមរយៈការធ្វើវីដេអូញ៉ាំអាហារជាច្រើននៅលើយូធូប។ នាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយចំណាយពេលវេលា កម្លាំងកាយចិត្តដើម្បីហាត់ប្រាណ និងតមអាហារដើម្បីទទួលបាននូវរាងកាយតូចស្រឡូនតាមបំណងប្រាថ្នារហូតដល់ស្រកអស់ជាច្រើនគីឡូឃើញរូបរាងតូចច្រឡឹងគួរឱ្យទាក់ទាញ។

ជារឿងដែលចាត់ទុកថាជាសំណាងមួយ ក្រោយស្រកទម្ងន់អស់ជាច្រើនគីឡូមកធ្វើឱ្យនាងទទួលអារម្មណ៍ថា ដូចមានដុំអ្វីមួយក្នុងក ក្រោយមកនាងក៏បានទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច័្ឆយ ដោយគ្រូពេទ្យបានពិនិត្យឃើញក្នុងបំពង់កនាង មានដុំសាច់ប្រវែង ៣ សង់ទីម៉ែត្រដែលជាមហារីកក្រពេញទីរ៉ូអ៊ីត ជាសំណាងដែលនាងបានដឹងទាន់ពេលវេលា ពេលនេះនាងក៏ទទួលបានការវះកាត់ហើយដែរ។

យោងតាមគណនី Instagram របស់នាងដែលមានឈ្មោះ soobin1119 បានសរសេររៀបរាប់ថា ដំបូងនាងពិតជាមានអារម្មណ៍តក់ស្លុតជាខ្លាំង ប៉ុន្តែនាងខំប្រឹងពង្រឹងស្មារតីដោយគិតក្នុងផ្លូវវិជ្ជមានវិញដោយបានផ្លាស់ប្តូរការគិតថា ដោយសារការសម្រកទម្ងន់នេះហើយទើបធ្វើឱ្យនាងអាចស្វែងរកជំងឺមួយនេះឃើញ។ គួរបញ្ជាក់ដែរថា ការជះឥទ្ធិពលពីការវះកាត់ទើបពេលនេះនាងបានបាត់បង់សំឡេង មិនអាចនិយាយបានឡើយ។

Soobin បានបញ្ជាក់បន្ថែមថា នាងនឹងព្យាយាមថែទាំងសុខភាពឱ្យបានល្អ ហើយការដែលនាងសម្រេចចិត្តប្រាប់អ្នកគាំទ្រឱ្យដឹងជាសាធារណៈ ព្រោះចង់បញ្ជាក់ថា នាងមិនអាចបញ្ចេញសំឡេងបានទៀតឡើយ ហើយប្រសិនជានាងបង្ហោះវីដេអូនៅពេលក្រោយ អ្វីដែលនាងអាចធ្វើបានគឺការសរសេរប្រយោគបកប្រែនៅលើវីដេអូ។ យ៉ាងណាមិញ នាងក៏បានសរសើរសំណាងខ្លួនឯងពីការសម្រកទម្ងន់នេះដែលអាចឱ្យនាងប្រទះឃើញជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនេះដោយចៃដន្យ ពេលនេះនាងក៏កំពុងថែទាំងសុខភាព និងហាត់ប្រាណដើម្បីប្រយុទ្ធជាមួយជំងឺមួយនេះផងដែរ៕

ប្រភព៖ soobin1119

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម