Connect with us

កម្ពុជា នឹងរងឥទ្ធិពលបាតុភូត២ជាបន្តបន្ទាប់ ធ្វើឱ្យតំបន់ខ្លះអាចមានភ្លៀងធ្លាក់ជោកជាំ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសកម្ពុជា កំពុងនឹងរងឥទ្ធិពលខ្យល់មូសុងនិរតីកម្រិតបង្គួរ និង ប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ស្ថានភាពបែបនេះ ធ្វើឱ្យតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមិថុនា។ ចំណែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះ ផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន។ សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ ភ្លៀងអាចនឹងមានកម្រិតខ្សោយទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម