Connect with us

មានដឹងទេ! ហេតុអ្វីបានជា អ្នកនាង គង់ ចាន់ស្រីមុំ ចូលចិត្តបង្ហោះរូបស្វីតជាមួយស្វាមីម្ល៉េះ?

កម្សាន្ត៖ មកដល់សព្វថ្ងៃនេះ តារាសម្តែងដ៏ស្រស់សោភា អ្នកនាង គង់ ចាន់ស្រីមុំ ទោះជាអ្នកនាងមានកូនរួចហើយក៏ដោយ ក៏អ្នកនាងនៅតែរក្សាសម្រស់របស់ខ្លួនមិនឱ្យចាញ់តារាសម្តែងផ្សេងៗនោះឡើយ សូម្បីតែតារាសម្តែងក្នុងស្រុក និង ក្រៅស្រុក។ មកទល់ពេលនេះមានប្រិយមិត្តជាច្រើននៅមានចម្ងល់ថា ទោះបីជាតារាសម្តែងម្នាក់នេះទៅដើរលេងកម្សាន្តនៅទីណា ឬចូលរួមកម្មវិធីផ្សេងៗក៏ដោយ អ្នកទាំងពីរមិនដែលចោលគ្នានោះទេ! ហេតុអ្វីក៏អ្នកនាងចូលចិត្តថតរូបស្វីតៗជាមួយស្វាមីដោយមិនមានការលាក់បាំង វាពិតជាខុសប្លែកពីតារាសម្តែងដទៃទៀត។

អ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមីបានធ្វើឱ្យកក្រើកបណ្តាញសង្គម Instagram ក្រោយប្រិយមិត្តជាច្រើនបានឃើញរូបថតស្វីតៗរបស់អ្នកនាង ពិតជាមានក្តីសុខ និង សុភមង្គលខ្លាំងណាស់ រឹតតែគួរឱ្យច្រណែនថែមទៀត។ ទោះជាយ៉ាងណា វាក៏ជាក្តីសុខសម្រាប់អ្នកនាង គង់ ចាន់ស្រីមុំ ដែលប៉ងប្រាថ្នាតាំងពីចាប់ដៃគ្នាដំបូង។ តើហ្វេនណាចង់បានក្តីសុខបែបនេះដូចជាអ្នកនាង គង់ ចាន់ស្រីមុំ ខ្លះ?ុ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម