Connect with us

សម្បត្តិបេតិកភណ្ឌធម្មជាតិ “ភ្នំត្បែងមានជ័យ” នាខេត្តព្រះវិហារ បង្អួតសម្រស់លើផ្ទៃដីរហូតដល់ ២,៥ ម៉ឺនហិកតា

ខេត្តព្រះវិហារ៖ រមណីយដ្ឋាន “ភ្នំត្បែង” ឬ “ភ្នំត្បែងមានជ័យ” ដែលបានបង្អួតសម្រស់ធម្មជាតិលើផ្ទៃដីប្រមាណ ២,៥ ម៉ឺនហិកតា មានទីតាំងស្ថិតនៅក្នុងភូមិបេងកាង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

គួរំឭកដែរថា សម្រស់ព្រៃភ្នំធម្មជាតិ ជាពិសេសទឹកជ្រោះប្រៀបបីដូចឋានសួគ៌មួយនេះ បានចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរមណីយដ្ឋានមួយនេះសម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះគ្របដណ្តប់ដល់ទៅ ៥ ស្រុកឯណោះ។ បន្ថែមពីនេះផងដែរ ភ្នំត្បែង ក៏ជាទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌បន្សល់ទុកតាំងពីសម័យបុរាណទៀតផង។

រមណីយដ្ឋាន ភ្នំត្បែងនេះ មានកម្ពស់ជាង ៤០០ ម៉ែត្រ ដែលមានជណ្តើរចំនួន ១៨០០ កាំ។ ដូចនេះសម្រាប់អ្នកដែលបានទៅកម្សាន្តខេត្តព្រះវិហារ ក៏អាចរំសាយអារម្មណ៍នឿយហត់ និងផ្តិតរូបភាពស្អាតៗពីតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ ថែមទាំងអាចបោះតង់សម្រាកលើភ្នំបានទៀតផង៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម