Connect with us

Barcelona ចាប់ផ្ដើមចរចាជាមួយ Lionel Messi ដើម្បីបន្តកុងត្រាថ្មី

អេស្ប៉ាញ៖ សារព័ត៌មាន Dailymail បានឱ្យដឹងថា ក្លិប Barcelona កំពុងចាប់ផ្ដើមចរចាជាមួយខ្សែប្រយុទ្ធ Lionel Messi ដើម្បីបានបន្ដកុងត្រាថ្មី។
Messi នឹងអស់កុងត្រានៅឆ្នាំ 2021 ប៉ុន្តែគេមានលក្ខខណ្ឌមួយ លើកុងត្រាចាស់ គឺអាចចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខនេះ។
ដោយសារតែលក្ខខណ្ឌនេះហើយ ទើបបានជា Barcelona បង្កើនការព្យាយាមបន្ដកុងត្រាឱ្យរូបគេទៀត ព្រោះ Messi អាចនឹងចាកចេញទៅក្លិបផ្សេងបាន។ ទោះយ៉ាងណា បច្ចុប្បន្នមិនទាន់មានពត៌មានលំអិតពីកុងត្រាថ្មី របស់ Messi ទេ។

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu (ចូសេប មារៀ បាតូមូ) តែងតែនិយាយថា ចង់ឱ្យកីឡាករអាហ្សង់ទីននេះ លេងនៅ Barcelona រហូតដល់ចូលនិវត្តន៍នៅទីនេះតែម្ដង។
Lionel Messi ចំណាយពេល១៦ឆ្នាំមកហើយនៅលើកីឡដ្ឋាន Camp Nou ដោយបានឈ្នះពានរង្វាន់ ៣៤មកហើយ ដែលធ្វើឱ្យគេក្លាយជាកីឡាករបាល់ទាត់ជោគជ័យមួយរូបនាយុគសម័យនេះ៕

Loading...

ពេញនិយម