Connect with us

ខ្សែប្រយុទ្ធ Odion Ighalo ថា នឹងដើរចេញពីទីលាន បើមានការរើសអើងពូជសាសន៍

អង់គ្លេស៖ ខ្សែប្រយុទ្ធ Odion Ighalo បាននិយាយថា គេនឹងដើរចេញពីទីលានអំឡុងការប្រកួតណាមួយរបស់ Man UTD ប្រសិនបើ គេទទួលបានការរើសពូជសាសន៍។
ការរើសអើងពូជសាសន៍ បានកើតឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកីឡាករបានដើរចេញពីទីទីលានកំឡុងពេលប្រកួតដោយសារទទួលបានការរើសអើងពីអ្នកគាំទ្រ។ ទោះយ៉ាងណា វានឹងមិនកើតឡើងក្នុងកំឡុងពេលការប្រកួតបិទទ្វារពេលនេះទេ ។

ពេលសួរអំពីគំនិតលើការរើសអើងពូជសាសន៍ Odion Ighalo បានលើកឡើងបែបនេះ “យើង ជាមនុស្ស ហើយទោះបីស្បែកមានពណ៌ខុសគ្នា តែយើងរស់នៅលើពិភពលោកជាមួយគ្នា។ ខ្ញុំមិនពេញចិត្តនឹងការរើសអើងជាតិសាសន៍ទេ ប៉ុន្តែខ្ញុំក៏មិនពេញចិត្តនឹងកុបកម្មបែបនេះដែរ។ប្រសិនបើវាជាការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្ញុំ អំឡុងពេលប្រកួត ខ្ញុំនឹងរាយការណ៍ទៅអាជ្ញាកណ្តាល ហើយបើពួកគេមិនមានវិធានការអ្វីទេ ខ្ញុំនឹងដើរចេញ។”
ជាមួយគ្នានេះ Odion Ighalo បានអះអាងថា គេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់ការប្រកួតរបស់ Man UTD នៅ Premier League វិញ ស្របពេលរូបគេទើបបន្តកុងត្រាខ្ចីជើងដល់ឆ្នាំ២០២១៕

Loading...

ពេញនិយម