Connect with us

ខ្សែបម្រើ Adam Lallana យល់ព្រមបន្តកុងត្រាខ្លីជាមួយ Liverpool

អង់គ្លេស៖ ខ្សែបម្រើ Adam Lallana ត្រៀមនឹងយល់ព្រមលើកិច្ចព្រមព្រៀង ថ្មី ជាមួយក្រុមហង្សក្រហម Liverpool ដោយអនុញ្ញាតឱ្យខ្សែបម្រើរូបនេះ មានឱកាសលើកពាន Premier League របស់ពួកគេនៅរដូវក្តៅនេះ។
ក្នុងនោះ Adam Lallana គ្រោងនឹងបន្តនៅ Liverpool រហូតដល់ចុងបញ្ចប់ នៃរដូវកាលនេះ ស្របពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្ន របស់កីឡាករ អន្តរជាតិអង់គ្លេសនៅ Anfield គ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះហើយ។

នៅពេលដែលកកិច្ចសន្យារបស់គេអស់នោះ មានក្លិបធំៗក៏ចង់បាន Lallana ផងដែរដូចជា Tottenham Hotspur, Arsenal, Bournemouth និង Burnley ជាដើម។
សូមបញ្ចាក់ផងដែរថា Lallana បង្ហាញខ្លួនបាន ២២ ប្រកួតក្នុងរដូវកាល នេះ ហើយរូបគេនឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានមេដាយប្រសិនបើ Liverpool ឈ្នះ២ប្រកួតទៀត ក្នុងការក្លាយជាជើងឯក Premier League លើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ មក៕

Loading...

ពេញនិយម