Connect with us

លោក Edwin van der Sar ថា Manchester United ពិតជាបានទាក់ទងក្នុងការយក Donny van de Beek ពិតមែន

អង់គ្លេស៖ លោក Edwin van der Sar ជាអតីតកីឡាកររបស់ក្លិប Manchester United និងជានាយកប្រត្តិបិត្តកីឡាកររបស់ Ajax បានបញ្ជាក់ថា ក្លិបបិសាចក្រហម កំពុងសំឡឹងមើល Donny van de Beek ចំពេលមានការចាប់អារម្មណ៍ពី Real Madrid ដូចគ្នា ។
តារាឆ្នើមរបស់ហូឡង់វ័យ២៣ ឆ្នាំ បានស្ថិតក្នុងរ៉ាដារបស់បិសាចក្រហម អស់រយៈពេលមួយឆ្នាំហើយ ចាប់តាំងពីបានបង្ហាញនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

Van der Sar បាននិយាយថា “វាច្បាស់ណាស់ថា ក្លិបដូចជា Real Madrid និង Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍លើ Donny van de Beek “។ សារព័ត៌មាន Daily Mail ថ្មីៗនេះ បានអះអាងថា Real MADRID បានត្រៀមផ្តល់ ប្រាក់ ចំនួន ៤៩ លានផោន ដើម្បីយកខ្សែបម្រើរូបនេះទៅចូលរួម។ប៉ុន្តែយ៉ាងណាមិញ ដោយសារតែបញ្ហាផ្នែកហិរញ្ញ អាចជាឧបសគ្គមួយសម្រាប់ក្រុម Real Madrid ផងដែរ ។

ទោះយ៉ាងណាក្រុម Manchester United ក៏មានគោលដៅជាច្រើនទៀត ប្រសិនបើការដេញថ្លៃរបស់ពួកគេក្នុងការនាំយក Van de Beek នឹងត្រូវបរាជ័យ។
Jack Grealish ក៏ស្ដិតក្នុងបញ្ជីរបស់ពួកគេផងដែរហើយ ប្រធានក្រុម Aston Villa រូបនេះមានតម្លៃប្រមាណ ៨០ លានផោន៕

Loading...

ពេញនិយម