Connect with us

កូនមួយក៏ពិតមែន! ឱក សុគន្ធកញ្ញា នៅតែស្អាត មិនចាញ់អ្នកនៅលីវនោះទេ

កម្សាន្ត៖ កាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយសម្រាលកូនរួចបានមួយរយៈ អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែស្អាតឡើងៗ មិនចាញ់អ្នកនៅលីវនោះទេ។ ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនរបស់អ្នកនាង ពិសេសបទចម្រៀង និង ចង្វាក់រាំរបស់គាត់តែម្តង។

ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងថ្មីៗជាច្រើន ទាំងបទញាក់ និង បទបែបមនោសញ្ចេតនា សុទ្ធសឹងតែជាបទចម្រៀងដែលមានភាពទាក់ទាញចិត្តយុវវ័យ និង ពេញនិយម។ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ហាក់បីដូចជាមានភាពមមាញឹកជាខ្លាំង ជាមួយការសម្តែងក្បាច់រាំលើឆាកប្រគំតន្ត្រីធំៗ ប៉ុន្តែអ្នកនាងក៏មិនដែលចោលហ្វេនអ្នកគាំទ្ររបស់ខ្លួននោះឡើយ តែងតែផ្ញើរសារជូនពរហ្វេន ដោយនិយាយថា សុខសប្បាយអ្នកទាំងអស់គ្នា មួយឃ្លានេះធ្វើឱ្យអ្នកនាងទទួលបានការ Comment និង Share ជាច្រើនពីហ្វេនរបស់ខ្លួន។

អ្នកនាង ឱក សុគន្ធកញ្ញា ក៏នឹងត្រៀមចេញនូវអាល់ប៊ុមថ្មីៗបន្ថែមទៀត ពិសេសបទបែបមនោសញ្ចេតនា ដែលទទួលបានការគាំទ្រជាងគេ ជាយ៉ាងណាស្ទើរតែគ្រប់បទចម្រៀងទៅហើយ។ ឱក សុគន្ធកញ្ញា ក៏បានចែករំលែកសារខ្លះៗដល់ហ្វេនរបស់ខ្លួន ធ្វើយ៉ាងរក្សាអនាម័យ សុខភាព កុំភ្លេចខ្លួនឱ្យសោះ នូវជំងឺកូវីដ-១៩ ដែលមិនទាន់ចប់នោះទេ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម