Connect with us

មន្ត្រីអាជ្ញាកណ្តាល នៅ Premier League នឹងត្រូវធ្វើតេស្តរកកូវីដ១៩ មុនការប្រកួតដំណើរការ

អង់គ្លេស៖ មន្ត្រីអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលនាក្របខ័ណ្ឌ Premier League នឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ជាលើកដំបូងនៅសប្តាហ៍នេះ។ នេះបើតាមការផ្សព្វផ្សាយពី សារព៏ត៌មាន Skysports។
ការធ្វើនេះ គឺដើម្បីឱ្យប្រាកដថា មន្ត្រីអាជ្ញាកណ្តាលគ្មានវីរុសកូរ៉ូណា ដែលជាកិច្ចការសំខាន់មួយមុននឹងចាប់ផ្តើមបន្តរដូវកាល ២០១៩-២០។
ទោះយ៉ាងណា ស្ថាប័នទទួលបន្ទុកមន្ត្រីអាជ្ញាកណ្តាល មានទំនុកចិត្តថា ខ្លួននឹងមានមន្ត្រីអាជ្ញាកណ្តាលគ្រប់គ្រាន់ ដើម្បីទទួលខុសត្រូវដឹកនាំការប្រកួតនាពេលខាងមុខ បើទោះបីជាមន្ត្រីអាជ្ញាកណ្តាលខ្លះ វិលត្រឡប់មកវិញដោយមានលទ្ធផលវិជ្ជមានក៏ដោយ។

មកដល់ពេលនេះ កីឡាករ និងបុគ្គលិកត្រូវបានធ្វើតេស្ត ហើយរកឃើញមានវិជ្ជមាន១៣ករណីនិង ៦.២៦១នាក់អវិជ្ជមាន។
ប្រសិនបើមានមន្ត្រីអាជ្ញាកណ្តាលណារកឃើញមានកូវីដ១៩ នោះ គេនឹងមិនអនុញ្ញាតឱ្យ ចូលរួមការចាប់ផ្តើមរដូវកាលនៅថ្ងៃទី១៧ខែមិថុនាខាងមុខទេ ហើយពួកគេអាចនឹងខកខានដឹកនាំការប្រកួតរហូតដល់ចប់រដូវកាលផងដែរ៕

Loading...

ពេញនិយម