ថ្ងៃនេះ មាស សុខសោភា ចាកចេញពីផលិតកម្ម “ថោន” ហើយ
កម្សាន្ត៖ ប្រិយមិត្តប្រាកដជាមានការភ្ញាក់ផ្អើល នៅពេលដែលបានដឹងនូវដំណឹងមួយស្ទើរតែមិនជឿ ក្រោយតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម “ថោន” អ្នកនាង មាស សុខសោភា បានសម្រេចចែកផ្លូវគ្នាពីផលិតកម្ម “ថោន” ហើយ ដោយគេមិនដឹងពីមូលហេតុនៃការចាកចេញរបស់អ្នកនាងនោះទេ។
តារាចម្រៀងសំឡេងផ្អែម អ្នកនាង មាស សុខសោភា បានបង្ហោះសាររបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកនាងបានសរសេរដូច្នេះថា៖ “ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់បងទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំ នាពេលកន្លងមក ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។
អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រឡាញ់នាងខ្ញុំ នោះនាងខ្ញុំ ក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច”។
ទោះជាយ៉ាងណា យើងមិនបានដឹងថា អ្នកនាង មាស សុខសោភា នឹងចូលរួមច្រៀងក្នុងផលិតកម្មណានោះឡើយ មានតែរង់ចាំមើលតាមដានបន្តទៀត៕
ប្រភព៖ មាស សុខសោភា
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍