Connect with us

ថ្ងៃនេះ កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន ១នាក់ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ១នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយ កើនដល់ ១២៥នាក់ ក្នុងចំណោម ១២៦នាក់។

អ្នកជាសះស្បើយចុងក្រោយនេះ គឺជាបុរសជនជាតិខ្មែរបារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គាត់ត្រូវបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ដោយឡែក អ្នកជំងឺម្នាក់ ដែលមិនទាន់ជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម