Connect with us

ក្រសួងកំណត់យកថ្លៃធ្វើតេស្ត-ព្យាបាលជំងឺកូវីដ១៩ចំពោះអ្នកដំណើរជាជនបរទេស តែលើកលែងចំពោះពលរដ្ឋខ្មែរ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់តម្លៃសេវាសម្រាប់អ្នកដំណើរជនបរទេស ចូលមកកាន់ប្រទេសកម្ពុជា ក្នុងការត្រួតពិនិត្យរកកូវីដ១៩ និងធ្វើចត្តាឡីស័ក ព្រមទាំងយកថ្លៃបូជាសពផងដែរ ក្នុងករណីដែលអ្នកជំងឺស្លាប់ដោយជំងឺកូវីដ១៩។ យ៉ាងណាមិញ ការកំណត់តម្លៃសេវាទាំងនេះ ត្រូវបានលើកលែងចំពោះអ្នកដំណើរដែលជាជនជាតិខ្មែរ។

យោងតាមលិខិតស្នើរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍ ឱ្យកំណត់ថ្លៃសេវាពីអ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តួយ៉ាង តម្លៃយកសំណាកទៅពិនិត្យ និងការចេញលទ្ធផល តម្រូវឱ្យចំណាយ ១០០ដុល្លារ ក្នុង១ដង ហើយបើរកឃើញវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺ ត្រូវចំណាយ ១៥០ដុល្លារ សម្រាប់ថ្លៃសម្រាកព្យាបាល រួមទាំងថ្លៃថ្នាំក្នុង១ថ្ងៃ។ ក្នុងករណីអ្នកជំងឺស្លាប់ តម្រូវឱ្យមានការបង់ថ្លៃបូជាសព ១៥០០ដុល្លារអាមេរិក។

ចង់ដឹងថ្លៃសេវាអ្វីខ្លះ ដែលត្រូវបានកំណត់ដោយក្រសួង សូមអានលម្អិតដូចខាងក្រោម៖

អត្ថបទ៖ លាភ

Loading...

ពេញនិយម