Connect with us

បុរីអូរស្វាយក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង រមណីយដ្ឋានដែលជាស្នាព្រះហស្ត ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ តាំងពីដើមសតវត្សរ៍ទី ៦០

ស្ទឹងត្រែង៖ បុរីអូរស្វាយដែលជាទីតាំងប្រវត្តិសាស្ត្រនៃការសម្គាល់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងតំបន់រ៉ាមសារ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង គឺជារមណីយដ្ឋានដែលជាស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីដើមទសវត្សរ៍ទី ៦០ មកម្ល៉េះ។

ទីតាំងប្រវត្តិសាស្ត្រដែលមានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីព្រំប្រទល់រវាងប្រទេសកម្ពុជា-ឡាវ បានក្លាយជារមណីយដ្ឋានដ៏ពេញនិយមមួយដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ បុរីអូរស្វាយនេះដែរ ក៏ជាផ្នែកមួយនៃតំបន់រ៉ាមសារដែលមានអន្លង់សត្វផ្សោតរស់នៅតាមបណ្តាយទន្លេមេគង្គ ជម្រកសត្វព្រៃ ផ្ទាំងថ្ម ឆ្នេរខ្សាច់ និងព្រៃឈើ។ ទាំងអស់នេះ ត្រូវបានចាត់ទុកជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃទន្លេមេគង្គដែលត្រូវការពារ និងអភិរក្សបានយ៉ាងល្អ។

តំបន់ទេសចរណ៍មួយនេះ ប្រៀបបីដូចជាឋានសួគ៌ក្រោមមេឃដែលពោរពេញទៅដោយសម្បត្តិធម្មជាតិជាច្រើន និងទេសភាពឃើញហើយហាក់ស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ យ៉ាងណាមិញ អ្នកទេសចរដែលបានទៅកម្សាន្តទីនោះ មិនត្រឹមតែបានរំសាយអារម្មណ៍តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជិះកៃយ៉ាក និងទូកដើម្បីទស្សនាទេសភាពជុំវិញនោះផងដែរ។ ម៉្យាងទៀត អ្នកទេសចរ ក៏មិនភ្លេចអង្គុយជុំគ្នារង់ចាំមើលព្រះអាទិត្យលិចផងដែរ៕

រូបភាព៖ FB Virachey In

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម