Connect with us

រូបសំណាកស្ដេចបែលហ្ស៊ិក ដែលបង្កការប្រល័យពូជសាសន៍នៅកុងហ្គោ ត្រូវដកចេញហើយ

ប្រ៊ុចសែល៖ រូបសំណាកស្ដេច Leopold ទី២ នៃប្រទេសបែលហ្ស៊ិក ដែលត្រូវបានដំឡើងសម្រាប់ជានិមិត្តរូបនៃទីក្រុង Antwerp កាលពី ១៥០ឆ្នាំមុន ត្រូវបានដកចេញពីទីសាធារណៈ កាលពីថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ខណៈបាតុកម្មទាក់ទងនឹងការរើសអើងជនស្បែកខ្មៅ កំពុងផ្ទុះឡើងនៅជុំវិញពិភពលោក។

ស្ដេច Leopold ទី២ បានដាក់អាណានិគមនៅប្រទេសកុងហ្គោ ដែលស្ថិតនៅទ្វីបអាហ្វ្រិក កាលពីចុងសតវត្សរ៍ទី១៩ ហើយបានធ្វើឱ្យប្រជាជន ស្លាប់រាប់លាននាក់នៅប្រទេសនេះ។ អស់ពេលជាច្រើនទសវត្សរ៍ ប្រជាជនបែលហ្ស៊ិក បានលើកឡើងថា តំបន់អាហ្វ្រិក បានប្រែមុខមាត់ឱ្យស៊ីវីល័យ ដោយសារតែរជ្ជកាលស្ដេច Leopold ។ ដោយសារតែកិត្យនុភាពនៃស្ដេចអង្គនេះ ប្រជាជនបែលហ្ស៊ិក បានដាក់ឈ្មោះ ផ្លូវ និងសួនច្បារផ្សេងៗ តាមស្ដេច Leopold ។

ការដកចេញពីទីសាធារណៈរូបសំណាកស្ដេច Leopold ទី២ ចេញពីទីសាធារណៈ ក្រោយពីមានការផ្ទុះឡើងនៃបាតុកម្ម ដូចទៅនឹងសហរដ្ឋអាមេរិក ទាក់ទងនឹងការស្លាប់របស់ George Floyd ។ រូបសំណាកនេះ ក៏ទើបតែត្រូវបានក្រុមបាតុករដែលមានគ្នាលួចដុត និងបាញ់ថ្នាំ បណ្ដាលឱ្យខូចខាតផ្នែកមួយចំនួនផងដែរ។

គួររំឭកថា កាលពីសប្ដាហ៍មុន ក្រុមបាតុតករនៅចក្រភពអង់គ្លេស បានប្រមូលគ្នាឆ្ពោះទៅស្ថានទូតអាមេរិក នៅអង់គ្លេស ដើម្បីធ្វើការតវ៉ាការរើសអើងជនស្បែកខ្មៅ ដោយបាននាំគ្នារម្លំរូបសំណាកអ្នកជួញដូរទាសករ Edward Colston នៅទីក្រុងព្រីសន៍តូ រួចទម្លាក់ចូលក្នុងទន្លេថែមទៀត៕

ប្រភព៖ New York Times

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម