Connect with us

សត្វស្វាព្រាម ដែលស្ថិតក្នុងបញ្ជីសត្វជិតផុតពូជ មានវត្តមាននៅកម្ពុជា

កំពង់ធំ៖ ស្វាព្រាម ជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបាន ប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិចទឹកក្នុងតំបន់។

ចំនួនអតិបរមាននៃសត្វមួយប្រភេទនេះ ត្រូវបានកត់ត្រាក្នុងតំបន់រ៉ាមសារ មានប្រមាណ ១៥ក្បាល។ ពួកវា រមែងនៅជាហ្វូងចន្លោះពី ៣-៥ក្បាល និងជាប្រភេទទទួលរំញោចខ្លាំង (ងាយនឹងផ្អើល)។ ការបាត់បង់ទីជម្រកធម្មជាតិ បញ្ហាភ្លើងឆេះព្រៃ ការដាក់អន្ទាក់ និងការបរបាញ់សម្រាប់ការធ្វើពាណិជ្ជកម្ម គឺជាកត្តាគំរាមកំហែងខ្លាំងចំពោះមុខរបស់ពួកគេ នាពេលបច្ចុប្បន្ន៕

ប្រភព៖ Birdlife Cambodia

កែសម្រួល៖ លាភ

Loading...

ពេញនិយម