Connect with us

តារាចម្រៀង កញ្ញា ប្រេម៉ា អំពាវនាវរកថវិកាបន្តិចបន្តួច ដើម្បីជួយប្អូនជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តារាចម្រៀង Cover Song កញ្ញា ប្រេម៉ា កំពុងតែជួបទុក្ខជាទម្ងន់ ក្រោយប្អូនប្រុសរបស់ខ្លួន បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញ ជាហេតុធ្វើឱ្យកញ្ញាខ្វះខាតនូវថវិកា ដើម្បីវះកាត់ថ្គាមប្អូនរបស់កញ្ញា។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា ប្រេម៉ា ក៏បានអំពាវនាវឱ្យបងប្អូនមេត្តាជួយដល់រូបគាត់ផង ដោយបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាផ្ទាល់ដូច្នេះថា៖ “ជម្រាបសួរបងប្អូនទាំងអស់គ្នា! ដោយហេតុតែប្អូនប្រុសរបស់ខ្ញុំបានជួបនូវគ្រោះថ្នាក់ចរាចរណ៍បាក់ថ្គាម ហើយខ្វះខាតថវិកាមួយចំនួនដើម្បីយកទៅវះកាត់(ថ្គាម)។ ខ្ញុំសុំសេចក្ដីអាណិតពីបងប្អូនទាំងអស់គ្នា ជួយជាថវិការបន្តិចបន្តួចដើម្បីជួយដល់រូបខ្ញុំផង។ សូមអរគុណទុកជាមុន”៕

ប្រភព៖ Prema Solo

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម