តារាជើងចាស់ដែលគេស្គាល់ថាជាលោក ប្រចាក់ ស្លា ប់ក្នុងអាយុ ៥៩ ឆ្នាំ
ប្រទេសថៃ៖ យោងតាមសារព័ត៌មាន Bangkok Post បានធ្វើការចុះផ្សាយអំពីដំណឹងមរណៈរបស់តារាសម្តែងល្បីឈ្មោះលោក Saranyu Wongkrachang ក្នុងវ័យ ៥៩ ឆ្នាំដោយសារជំងឺមហារីកថ្លើមនៅមន្ទីរពេទ្យ Chulalongkorn Memorial នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។
យោងតាមគណនីយ Instagram របស់ភរិយាលោកបានបញ្ជាក់ថា ពេលនេះអ្នកស្រីសុំពេលវេលាសម្រួលស្មារតីដើម្បីរៀបចំពិធីបុណ្យសពរបស់ស្វាមីខ្លួនឱ្យចប់សព្វគ្រប់សិន។ ហើយអ្នកស្រីនឹងធ្វើសន្និសិទ្ធសារព័ត៌មានក្រោយពិធីចប់សព្វគ្រប់។
គួរបញ្ជាក់ដែរថា សពរបស់តារាជើងចាស់រូបនេះបានតម្កល់នៅវត្ត Wat nak Prok ក្នុងស្រុក Phasi Charoen និងត្រូវបូជានៅថ្ងៃទី ១៨ ខែមិថុនា សប្តាហ៍ក្រោយ៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍