ពិតជាអាស្ចារ្យមែន! ដំណាំផ្លែសារីចិន កំពុងទទួលបានប្រយោជន៍ពីវិធីដាំបែបថ្មី និង ពីប្រព័ន្ធលក់ទំនិញតាមអ៊ីនធើណេត
ភ្នំពេញ ៖ ចម្ការសារីមួយកន្លែង នៅខេត្តសានស៊ី ប៉ែកខាងជើងប្រទេសចិន គឺជាកសិដ្ឋានធំបំផុតដែលដាំផ្លែសារីក្រអូប យូលូ នៅក្នុងប្រទេសចិន ។ កសិករនៅទីនេះ បានបង្កើតវិធីថ្មីៗសម្រាប់បង្កើតទីផ្សារលក់ផ្លែឈើរបស់ពួកគាត់ ដើម្បីអាចលក់វាបានកាន់តែច្រើន នៅទូទាំងប្រទេសចិនទាំងមូលតែម្តង ។
ដោយសារមានបច្ចេកវិទ្យាថ្មី និង វិធីបង្កើតទីផ្សារតាមប្រព័ន្ធលក់ទំនិញតាមអ៊ីនធើណេត តម្លៃផ្លែសារីដែលដាំនៅទីនេះ បានឡើងថ្លៃជាងមុនពី ៣ទៅ៤ដង បើធៀបនឹងពីរបីសប្តាហ៍មុន នៅពេលដែលពិធីបុណ្យសែនព្រះខែ បានចូលមកដល់ កាលពីថ្ងៃច័ន្ទកន្លងទៅ ។
ចម្ការសារី ទាំងនេះ មានគ្របសំណាញ់សម្រាប់ការពារផ្លែសារី ពីធូលីដី ដែលហុយនារដូវក្តៅ ។ ដើម្បីការពារវាឱ្យកាន់តែល្អនោះ កសិករ នៅទីនេះ ថែមទាំងពាក់ស្រោមដៃទៀតផង នៅពេលគេបេះវា ដើម្បីធានាថា គេមិនធ្វើឱ្យផ្លែឈើដ៏មានតម្លៃនេះ ត្រូវខូចខាតត្រង់ចំនុចណាមួយនោះទេ។ តំបន់ ស៊ីសៀន នៃខេត្តសានស៊ី ជាទីតាំងដ៏អំណោយផលសម្រាប់ដាំផ្លែសារី ដោយសារវាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងមានសីតុណ្ហភាពដែលឡើងចុះខ្លាំង បើធៀបរវាងពេលថ្ងៃនិងពេលយប់ គួបផ្សំនឹងដីដែលសំបូរទៅដោយសារធាតុសរីរាង្គ។
ប៉ុន្តែ តំបន់នេះ ឧស្សាហ៍ជួបបញ្ហារាំងស្ងួត និងព្យុះទឹកកកណាស់ ជាហេតុនាំឱ្យកសិករនៅទីនេះត្រូវប្រើឧបករណ៍រក្សាសីតុណ្ហភាពខ្នាតតូចជាច្រើន ដើម្បីតាមដានអាកាសធាតុ និងរក្សាសីតុណ្ហភាពទៅតាមការចាំបាច់។ ឧទាហរណ៍ គេអាចប្រើឧបករណ៍នេះ ដើម្បីបង្កើតទឹកភ្លៀវសិប្បនិម្មិតបាន។ គេល្បីថា សារីដែលដាំនៅទីនេះ មានរូបរាងល្អនិងរសជាតិឆ្ងាញ់ ហើយវាកាន់តែល្បីល្បាញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានគេផ្សព្វផ្សាយវាតាមបណ្តាញអនឡាញ។
កសិករនៅទីនេះ មិនពឹងលើឈ្មួញកណ្តាលទេ នៅពេលដែលគេចង់លក់ទិន្នផលដំណាំដែលគេប្រមូលបាន ពីព្រោះកសិករអាចលក់វាដោយផ្ទាល់ តាមអនឡាញតែម្តង។ បើប្រៀបធៀបនឹងតម្លៃលក់តាមមធ្យោបាយធម្មតា ផ្លែសារីដែលលក់តាមអនឡាញ អាចលក់បានថ្លៃជាងដល់ទៅ៣ដងឯណោះ។ ដូច្នេះវាផ្តល់ប្រាក់ចំនូលកាន់តែច្រើនសម្រាប់តំបន់នេះ ព្រមទាំងជួយឱ្យសារីយូលូ មានឈ្មោះកាន់តែល្បីនៅទូទាំងប្រទេសចិន និងនៅក្រៅប្រទេស ដូចជាអាមេរិក និង កាណាដា ទៀតផង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍