កួនតោ កើតមកមានរោមពណ៌ស ត្រូវបានមេរបស់វាបោះបង់ចោល
អេស្ប៉ាញ៖ កូនតោ ដែលត្រូវបានគេហៅថា “ស្ដេចស (White King)” បានកើតត្រឹមតែ ១០ថ្ងៃ ត្រូវបានមេរបស់វាបោះបង់ចោល ដោយសារពណ៌សម្បុររោមរបស់កូនតោនោះ ដែលមានពណ៌ស។
កូនតោពណ៌ស ដ៏គួរឱ្យស្រឡាញ់នេះ បានកើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន វាត្រូវបានរក្សាទុកនៅឯសួនសត្វមួយ នៅក្នុងប្រទេសអេស្ប៉ាញ។ លោក Juan Luis Malpartida អ្នកគ្រប់គ្រងសួនសត្វ Mundo Park នៅអេស្ប៉ាញ ដែលស្ថិតនៅភាគខាងត្បូងក្រុងសេវីល (Seville) បានប្រាប់ថា កូនតោឈ្មោះ White King មិនមានមេដែលផ្ដល់ភាពកក់ក្ដៅ ហើយមិនមានទឹកដោះគ្រប់គ្រាន់ពីមេរបស់វាសម្រាប់បៅនោះទេ។
អ្នកគ្រប់គ្រងសួនសត្វខាងលើ បានឱ្យដឹងថា កើតបាន៣ថ្ងៃដំបូង កូនតោដ៏កម្សត់នេះ មិនអាចបៅមេរបស់វាបានឡើយ ព្រោះមេរបស់វា ហាក់មិនខ្វាយខ្វល់ពីវាឡើយ។ ឃើញដូច្នេះ ក្រុមការងារសួនសត្វ បានទាញកូនតោពណ៌សនេះ ចេញមកក្រៅ ដើម្បីផ្ដល់បំបៅទឹកដោះ។ កាលពីថ្ងៃពុធម្សិលមិញ កូនតោសនេះ ទើបតែអាចរត់បានផងដែរ។
ទោះជាយ៉ាងណា មេតោ មិនបានផ្ដល់ភាពស្និទ្ធស្នាលជាមួយកូនតោសនោះទេ ដូច្នេះ បុគ្គលិកនៅសួនសត្វ នឹងត្រូវទទួលរ៉ាប់រងការងារក្នុងការថែទាំកូនតោដ៏កម្សត់នេះ៕
ប្រភព៖ AFP
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍