Connect with us

ស្ថានីយទូរទស្សន៍ CTN ចំណាយថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការផលិតរឿងភាគខ្មែរ “ទេពធីតាព្កុលមាស”

ភ្នំពេញ៖ ទស្សនិកជនបានជ្រាបខ្លះៗមកហើយអំពីខ្សែភាពយន្តភាគខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈបទចម្រៀងក្នុងរឿង និងសកម្មភាពក្រៅឆាក ក៏ដូចជាឈុតឆាកផ្សេងៗទៀតដែលទូរទស្សន៍ CTN បានបង្ហាញជូន ហើយឆាប់ៗនេះ បងប្អូន នឹងបានទស្សនានូវខ្សែភាពយន្តភាគដ៏ល្អឯកនេះ។​

នៅពីក្រោយសមិទ្ធផលដ៏ល្អទាំងនេះ ក្រុមការងារយើងបានឱ្យដឹងថា ការផលិតសាច់រឿង “ទេពធីតាព្កុលមាស” នេះស្ថានីយទូរទស្សន៍ CTN បានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសម្រិតសម្រាំងគ្រប់ឈុតឆាកឱ្យបានយ៉ាងល្អឥតខ្ចោះ។​ បន្ថែមពីលើនេះ ស្ថានីយទូរទស្សន៍ CTN បានបង្ហើបឱ្យដឹងថា បានចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ជាងខ្សែភាពយន្តភាគកន្លងមក ក្នុងការផលិតខ្សែភាពយន្តភាគ “ទេពធីតាព្កុលមាស” នេះ ដើម្បីធានាឱ្យបានថា ទាំងការតុបតែងឆាក សម្ភារៈសម្រាប់ថត សម្លៀកបំពាក់សម្រាប់តួអង្គនីមួយៗ និងអ្វីផ្សេងៗទៀតជាច្រើន មានភាពល្អឯក សម្រាប់បងប្អូនទូរទស្សនិកជន ក៏ដូចជាជួយជំរុញថែរក្សានិងលើកតម្កើង​សិល្បៈវប្បធម៌ខ្មែរយើងផងដែរ។

ទោះជាមានការលំបាកយ៉ាងណា ក៏ស្ថានីយទូរទស្សន៍ CTN មិនដែលគិតថាលំបាកនោះឡើយ គឺធ្វើយ៉ាងណាឱ្យបានល្អ ខិតខំសម្រិតសម្រាំងគ្រប់ឈុតឆាកសម្តែងរបស់តួអង្គ ដើម្បីឱ្យទស្សនិកជនដែលរង់ចាំទស្សនារឹតតែជក់ចិត្ត ត្រជាក់ភ្នែក។ ដូច្នេះសូមបងប្អូនជួយគាំទ្រ និងកុំភ្លេចរង់ចាំទស្សនារឿង “ទេពធីតាព្កុលមាស” នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃទី១៧ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម