Connect with us

គ្រូជម្រើសជាតិអង់គ្លេស ថា ក្រុមនឹងដើរចេញពីការប្រកួត បើមានការរើសអើងពូជសាសន៍

អង់គ្លេស៖ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងក្រុមកីឡាកររបស់លោក បានប្រកាន់ជំហរច្បាស់លាស់ គឺការ​បដិសេធដាច់ខាត ចំពោះការប្រមាថរើសអើង​ពូជសាសន៍នៅក្នុងវិស័យ​បាល់ទាត់។ ជាក់ស្តែង ប្រសិនបើពួកគេក្លាយជាជនរងគ្រោះម្តងទៀតនោះ ពួកគេ នឹងមិនស្ទាក់ស្ទើរក្នុងការដើរចេញពីទីលានប្រកួតភ្លាមៗនោះទេ។

ការរើសអើងជាតិសាសន៍ក្នុងវិស័យបាល់ទាត់ត្រូវបានគេចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីកីឡាករ Raheem Sterling បានលើកឡើងពីកង្វះ​តំណាង​ជនជាតិ​ស្បែកខ្មៅនៅក្នុងសមាគមបាល់ទាត់ និងកង្វះឱកាសក្នុងការក្លាយជាគ្រូបង្វឹក​ជាដើម។
លោក Southgate ថា នឹងមិនអត់ធ្មត់ទៀតឡើយ បើមានការរើសអើងជាតិសាសន៍កើតឡើងជាថ្មី ហើយលោក នឹងមិនគោរពតាម នីតិវិធីបីដំណាក់កាលរបស់ស្ថាប័ន UEFA នោះដែរ។

លោក Southgate និងក្រុមជម្រើសជាតិអង់គ្លេស​បានគោរពតាមគោលការណ៍​ណែនាំនៅពេលពួកគេរងការរំលោភបំពានកាលពីខែតុលាឆ្នាំមុន ប៉ុន្តែអ្នកចាត់ការអង់គ្លេសរូបនេះ បាននិយាយថា “យើងបានគោរពតាមពិធីសារ បន្តលេងនៅតង់ទី២ ប៉ុន្តែកីឡាករបានបញ្ជាក់ច្បាស់ថា ប្រសិនបើមានឧប្បត្តិហេតុជាថ្មី ពួកគេត្រៀមដើរចេញ”៕

Loading...

ពេញនិយម