Connect with us

Chelsea គ្រោងតាមប្រមាញ់ខ្សែបម្រើ Kai Havertz របស់ Bayer Leverkusen

អង់គ្លេស៖ ប្រភពពីសារពត៌មាន Sky Sport បានឱ្យដឹងថា ក្លិប Chelsea គ្រោងនឹងតាមប្រមាញ់ខ្សែបម្រើ Kai Havertz របស់ក្លិបអាល្លឺម៉ង់ Bayer Leverkusen ។

Chelsea រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig នៅពេលទីផ្សារបើកទ្វារ ហើយពួកគេក៏ចង់បានកីឡាករម្នាក់ទៀត មកជំនួសកន្លែងកីឡាករប្រេស៊ីល Willian និងកីឡាករ Pedro ដែលអាចនឹងចាកចេញពីក្លិប។

គេជឿថា Kai Havertz ជាកីឡាករដែល Chelsea ចង់បាន បើទោះបីជាពួកគេប្រឈមនឹងការប្រជែងដ៏ខ្លាំងក្លាពីក្លិបកំពូលៗនៅអឺរ៉ុបក៏ដោយ។

កីឡាករវ័យ២០ឆ្នាំ រកបាន៥គ្រាប់ក្នុងបួនប្រកួត ចាប់តាំងពីក្របខ័ណ្ឌ Bundesliga បន្តការប្រកួតហើយកំពុងស្ថិតនៅក្នុងការតាមដានរបស់ក្លិប Real Madrid និងក្លិប Bayern Munich។

ទោះបីជាយ៉ាងណា Chelsea ប្តេជ្ញាចិត្តប្រជែងជាមួយក្លិបផ្សេងៗទៀតដែលពួកគេធ្លាប់ចាញ់នៅក្នុងការប្រជែងនៅលើទីផ្សារកាលពីរដូវក្តៅឆ្នាំមុន៕

Loading...

ពេញនិយម