Connect with us

ជនជាតិឥណ្ឌាដែលជាប់នៅកម្ពុជា បង្ហាញទឹកមុខត្រេកអរ ពេលបានត្រឡប់ទៅប្រទេសកំណើតវិញ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ជនជាតិឥណ្ឌាចំនួន ១៣០នាក់ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ហាក់មានភាពធូរស្រាល។

ជនជាតិឥណ្ឌាដែលបានត្រឡប់ទៅជួបជុំក្រុមគ្រួសារទាំងនេះ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងបានចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារការចម្លងជំងឺកូវីដ១៩ ដោយមានពាក់ម៉ាស និងស្រោមដៃបានយ៉ាងត្រឹមត្រូវ។

ជើងហោះហើររបស់ពួកគេ នឹងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងដេលី (Delhi) ដែលជាជើងហោះហើរមាតុភូមិនិវត្តន៍ដំបូង របស់បេសកកម្មឈ្មោះ “Vande Bharat”។ ជើងហោះហើរបន្ទាប់ ដើម្បីនាំយកជនជាតិឥណ្ឌាសេសសល់ ដែលជាប់នៅកម្ពុជាត្រឡប់ទៅប្រទេសរបស់ពួកគេវិញ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០៕

ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា

អត្ថបទ៖ លាភ

Loading...

ពេញនិយម