ព្រះគណេស ជាព្រះនៃចំណេះដឹង សាច់រឿងបង្កប់ទៅដោយអត្ថន័យដែលនឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV ក្នុងពេលឆាប់ៗនេះ
កម្សាន្ត៖ “ព្រះគណេស” ជារឿងភាគឥណ្ឌាថ្មីមួយទៀត ដែលបង្ហាញពីព្រះមួយអង្គដែលបានប្រសូតមានរូបរាងចម្លែកខុសពីព្រះដទៃ។ ព្រះដែលមានរូបរាងជាមនុស្ស និងព្រះកេសជាសត្វដំរី គឺជាព្រះមួយអង្គដែលមានឫទ្ធិអំណាចខ្លាំងក្លា និងមានព្រះទ័យសន្តោស តែងតែជួយយកអាសាគ្រប់គ្នា មិនថាមនុស្ស ឬ ទេវតាឡើយ។
“ព្រះគណេស” គឺជាព្រះតំណាងឱ្យចំណេះដឹង ហើយសាច់រឿង ក្នុងរឿងភាគឥណ្ឌាមួយនេះ បានបង្កប់អត្ថន័យអប់រំជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងសច្ចធម៌ក្នុងខ្លួន។ ដូចនេះចង់ដឹង រឿងភាគឥណ្ឌាមួយនេះ នឹងផ្តល់ចំណេះដឹងអ្វីខ្លះ កុំភ្លេចតាមដានទស្សនារឿង “ព្រះគណេស” ដែលនឹងចាក់បញ្ចាំងជារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ៩ នេះយប់តទៅ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍