Connect with us

អាកាសចរណ៍ជាតិវៀតណាម គ្រោងនឹងបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅខែក្រោយ

វៀតណាម៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានចេញប្រកាសថា ខ្លួនអាចនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ទៅកាន់កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអត្ថបទព័ត៌មានរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

ជើងហោះហើរពីហាណូយ-វៀនច័ន្ទ (ប្រទេសឡាវ) វៀងច័ន្ទ-ភ្នំពេញ (ប្រទេសកម្ពុជា) និងភ្នំពេញ-ទីក្រុងហូជីមិញ (វៀតណាម) នឹងអាចចាប់ផ្តើមការហោះហើរឡើងវិញ ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដែលមានជើងហោះហើរសរុប៧ជើងមួយថ្ងៃ។

តំណាងអាកាសចរណ៍ជាតិវៀតណាម បានឱ្យដឹងថា កាលបរិច្ឆេទនេះ ជាផែនការរបស់ក្រុមហ៊ុនដែលបានបង្កើតឡើង ដើម្បីត្រៀមទុកសម្រាប់ក្នុងករណីការស្នើសុំបើកជើងហោះហើរអន្តរជាតិឡើងវិញ។ តំណាងអាកាសចរណ៍ជាតិវៀតណាម បានបន្តទៀតថា ក្រុមហ៊ុន នឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សាធារណៈ ក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីដែលមានការពាកព័ន្ធ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម