Connect with us

ថ្ងៃនេះ កម្ពុជា ទទួលបានក្រុមហ៊ុនអាកាសចរណ៏ថ្មីមួយទៀតហើយ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៏កម្ពុជា ០១ ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

មុខនឹងឈានដល់ការប្រគល់ វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ (AOC) ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន០៥ ដំណាក់កាល ត្រួតពិនិត្យយ៉ាងតឹងរឹង ដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន០៧ គឺ ១- Cambodia Angkor Air, ២-Sky Angkor Airlines, ៣-Bassaka Air 4-JC (Cambodia)International Airlines, ៥-Lanmei Airlines, ៦-Cambodia Airways, ៧- Prince International Airlines រួមទាំង ក្រុមហ៊ុនឧទ្ធម្ភាគចក្រ ចំនួន០២ គឺ ១-Helicopter Cambodia និង ២-Helistar Cambodia ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម