Connect with us

ក្រុមអ្នកស្រាវជ្រាវស៊ុយអ៊ែត បានរកឃើញបំណែកឆ្អឹងសត្វកង្កែបដែលមានអាយុកាលប្រមាណ ៤០លានឆ្នាំនៅទ្វីបអង់តាកទិច

អង់តាក់ទិក៖ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Thomas Mörs មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិស៊ុយអ៊ែត បានរកឃើញឆ្អឹងលលាដ៍ក្បាល និងឆ្អឹងត្រគាករបស់សត្វកង្កែប ដែលមានអាយុកាលប្រមាណ ៤០លានឆ្នាំមកហើយ នៅកោះ Seymour ដែលគេជឿថា ជាផ្នែកមួយនៃគ្រួសារកង្កែប Calyptocephalellidae ឬ Helmeted frogs ។

សត្វនេះ នៅមានវត្តមានពាសពេញទ្វីបអាមេរិកខាងត្បូង ដែលភាគច្រើនឃើញនៅប្រទេសស៊ីលី ដែលមានសីតុណ្ហភាពក្តៅហើយសើម។ កន្លងមកអ្នកស្រាវជ្រាវ បានស្វែងរកឃើញបំណែកធ្មេញនៃអាយុកាលសត្វកង់ហ្គូរូ មុនពេលតំបន់នោះកក ប៉ុន្តែបើយោងតាមលោក Mörs បានបញ្ជាក់ថា មិនមានក្រុមអ្នកស្រាវជ្រាវណាមួយបង្ហាញភស្តុតាងសត្វកង្កែបឡើយ។

ទ្វីបអង់តាកទិច បានកកយ៉ាងឆាប់រហ័សក្រោយញែកចេញពីប្រទេសអូស្ត្រាលី និងអាមេរិកខាងត្បូង។ Mörs បានបញ្ជាក់ថា ការសិក្សាលើសត្វដែលរស់នៅក្នុងតំបន់ត្រជាក់បែបនេះ គឺអាចផ្តល់ចំណេះដឹងដល់លោក និងមានភាពងាយស្រួលក្នុងការសិក្សាពីមូលហេតុនៃបម្រែបម្រួលអាកាសធាតុនៅទ្វីបអង់តាកទិច និងកម្រិតនៃភាពត្រជាក់នៅទីនោះ៕

ប្រភព៖ Science News

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម