ក្រោយទៅឡើងភ្នំ ឈឺចាប់សាច់ដុំ វិធីទាំងនេះអាចជួយកាត់បន្ថយបាន
ឡើងភ្នំ ជាទំនោរថ្មីមួយដើម្បីទទួលបានភាពស្រស់ស្រាយតាមធម្មជាតិ សម្រាប់មនុស្សស្ទើរតែគ្រប់វ័យនាពេលថ្មីៗនេះ។ តែយ៉ាងណា ក្រោយការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងនេះ អាការៈមួយចំនួននឹងកើតឡើង ដូចជាឈឺចុកចាប់សាច់ដុំ ចុករួយលើរាងកាយជាដើម។ តាមរយៈ អ្នកជំនាញលើបទពិសោធឡើងភ្នំ ក៏ដូចជាគន្លឹះណែនាំមួយចំនួនពីក្រុមគ្រូពេទ្យនៅសិង្ហបុរី បានចែករំលែកនូវចំណុចមួយចំនួនខាងក្រោមនេះ៖
១. ស្អំទឹកកក
ប្រសិនបើសម្គាល់ឃើញថា សាច់ដុំឡើងហើមឈឺខ្លាំង ឬត្រង់កន្លែងសន្លាក់ ឬ មានរបួសគ្នាយើងអាចប្រើទឹកកកដាក់ថង់ដោយរុំនឹងកន្សែងពោះគោ រួចយកទៅស្អំលើកន្លែងដែលពឺតឈឺនោះរយៈពេល១៥នាទី។ ដោយឡែក ករណីដែលសាច់ដុំ ឈឺធម្មតាមិនហើម យើងអាចប្រើកម្តៅវិញ ដោយមានរបស់ក្តៅឧណ្ហៗ អាចខ្ចប់ ឬ រុំបានទៅស្អំលើសាច់ដុំរយៈពេល ១៥ នាទី ដើម្បីជំរុញចលនាឈាមដើរស្រួល និងជួយសម្រាលសាច់ដុំបានធូរស្បើយ។
២. ម៉ាស្សា
ពិតណាស់ការសម្រាក និងម៉ាស្សា នឹងជួយគ្នាយើងឱ្យបានធូរស្រាលពីភាពតានតឹងលើសាច់ដុំ ដោយវិធីនេះអាចបន្ធូរបន្ថយការឈឺចុកចាប់បាន និងមានប្រសិទ្ធភាព។
៣. លាតសន្ធឹងដៃជើង
សណ្តូកជើង និងលាតដៃ ឱ្យអស់ប្រហែលរយៈពេល ១០ នាទី។ បន្ថែមពីនោះយើងអាចធ្វើចលនាបន្តិចបន្តួច ដើរ ហែលទឹក (ចលនាសម្រាក មិនបង្ខំ) ឬធ្វើចលនាស្រាលៗ ដែលអាចជួយសម្រាលបានផងដែរ។
៤. ងូតទឹកក្តៅឧណ្ហៗ
ការងូតទឹកក្តៅឧណ្ហៗ ក៏អាចជួយយើងបាន ដោយជួយសម្រាលការតឹងសាច់ដុំ ជំរុញចលនាចរន្តឈាមរត់ ជួយយើងឱ្យបានធូរស្បើយពីអាការៈឈឺចាប់សាច់ដុំនេះបានដែរ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured
- សម្រស់ជីវិត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍