Connect with us

Lim Youngmin ត្រូវបានផលិតកម្មដកឈ្មោះចេញពីក្រុមចម្រៀង AB6IX ក្រោយផឹកស្រវឹងហើយបើកបរ

កូរ៉េខាងត្បូង៖ តារាចម្រៀង Lim Youngmin ក្នុងក្រុម AB6IX ត្រូវបានដកឈ្មោះចេញពីក្រុម ក្រោយផឹកស្រវឹង និងបើកបរ កាលពីថ្ងៃទី ៣១ ខែឧសភា កន្លងទៅ។ ថ្មីៗនេះ ផលិតកម្ម Brand New Music ក៏បានចេញសេចក្តីប្រកាសជាផ្លូវការផងដែរពីការដកឈ្មោះតារារូបនេះចេញ។

យ៉ាងណាមិញ ផលិតកម្ម Brand New Music ក៏បានចេញ
មុខសុំទោសដល់បណ្តាអ្នកគាំទ្រទាំងអស់ និងសន្យាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញតារាក្នុងផលិតកម្មខ្លួន ឱ្យកាន់តែខ្លាំង ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជនដែលបានគាំទ្រកន្លងមក។

គួរបញ្ជាក់ដែរថា ការវិលត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មីក្នុងអាល់ប៊ុម VIVID បានលើកទៅថ្ងៃទី២៩ ខែមិថុនា ជាមួយសមាជិក ៤ នាក់៕

ប្រភព៖ koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម